You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយយោធិនកងរាជអាវុធហត្ថ ដែលទៅបណ្តុះបណ្តាលនៅវៀតណាម!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយយោធិនកងរាជអាវុធហត្ថ ដែលទៅបណ្តុះបណ្តាលនៅវៀតណាម!

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ជាមួយយោធិននៃកងរាជអាវុធហត្ថ ដែលត្រូវបានបញ្ជូនទៅបណ្ដុះបណ្ដាលនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ វត្តមានចូលរួមក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង ការិយាល័យ ព្រមទាំងនាយទាហាន នាយទានរងនៃកងរាជអាវុធហត្ថ។ ការបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ កសាងកម្លាំងធនធានមនុស្ស មានវិជ្ជាជីវៈពិតប្រាកដើម្បីរ៉ាប់រងនូវតួនាទីភារកិច្ចតាមរចនាសម្ព័ន្ធចាត់តាំង។ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការសង្ឃឹមជឿជាក់ប្អូនៗទាំងអស់ពិតជាចងចាំនូវបណ្ដាំរបស់មេបញ្ជាការ ព្រមទាំងឧបត្ថម្ភថវិកាភ្ជាប់ដៃក្នុងម្នាក់ៗទទួលបាន ៤0 ម៉ឺនរៀល។