You are currently viewing ឧត្តមសេនីយ៍ឯក កឹង ឃន ចុះត្រួតពិនិត្យសន្តិសុខពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ឧត្តមសេនីយ៍ឯក កឹង ឃន ចុះត្រួតពិនិត្យសន្តិសុខពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារសន្តិសុខ និងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានប្រចាំការក្រុមការងារសន្តិសុខ បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយ និង ត្រួតពិនិត្យទីតាំង ការងារសន្តិសុខសម្រាប់ពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16។