កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និង សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៦ និង ៣០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេញ្ជាការរងទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្មោរតូចឃុំអង្គរមាសស្រុកដងទង់ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។