ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារគោលនយោបាយ និងក្រុមការងារ បានអញ្ជើញនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣០លានរៀល ជូនលោកស្រី នាង ចិន្តា ភរិយា សពលោកវរសេនីយ៍ទោ អ៊ូច សុជា នាយរងការិយាល័យផែនការនិងវិភាគ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។