ឧត្តរមានជ័យ : ក្រៅពីការងារបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងសង្គម កម្លាំងកងរាជអាវុធហត្ថក៏តែងតែយកចិត្តទុកដាក់ទៅលើកិច្ចការងារបង្ការ និងការងារសង្គ្រោះ ជាក់ស្តែងនៅវេលាម៉ោង ១៧ និង០០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សរុបចំនួន ១០នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សឿន ហៃ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បាន
ចុះជួយអន្តរាគមន៍សិស្សសាលាបឋមសិក្សា ឌីភីសុីត្រាំប៉ោង ចំនួន១២៤នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់ ដែលបានពុលបង្កែម ( ចេកខ្ទិះ ) ដោយបានដឹកជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ និងមន្ទីរពេទ្យស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។