You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី កែវ សុផល ចុះសាកសួរគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

តំណាងលោក ឧត្តមសេនីយ៍ត្រី កែវ សុផល ចុះសាកសួរគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ប៉ៃលិន៖ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ យឹម យ៉េន នាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទៅប្រគល់ជូនដល់គ្រួសារលោក អនុសេនីយ៍ទោ សាំ សុភ័ណ្ឌ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ ដល់គេហដ្ឋានស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,៣២០,០០០ រៀល, គ្រួសារលោក វរសេនីយ៍ត្រី ស៊ិន គីរី អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដល់គេហដ្ឋានស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,២៨០,០០០ រៀល។