កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២២ សមាសភាពចូលរួមក្នុងពិធីនេះផងដែរមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយ-នាយរង និងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់។