កំពង់ស្ពី៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ ព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ឧត្តមសេនីយ៍ទោ ជា សាមឿន ស្នងការរង ស្នងការដ្ឋានហឹកហ្វឺន និងឃោសនាព័ត៌មាន កងទ័ពជើងអាកាស ដែលបានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២ និង ០៣នាទី រំលងអធ្រាត ក្នុងជន្មាយុ ៦៦ឆ្នាំដោយជំងឺគ្រុនចាញ់សើរើ សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព លេខ៨១ ភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។