You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

តាកែវៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៦) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការចូលរួមពីលោកមេបញ្ជាការង នាយរងសេនាធិការ លោប្រធានមន្ទី អនុប្រធានមន្ទី ការិយាល័យ លោកមេបញ្ជការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក សា្នក់ការ សរុបចំនួន២៧៥នាក់ ។

លោកវរសេនីយ៍ត្រី ជំុ សីុប៉ូ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ បានឡេីងអានសារជូនពរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិង សារជូនពរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីទាំង មូលអំពីប្រវត្តិតស៊ូទាមទារ ឯករាជ្យ របស់កងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តមសីហនុ ពិសេសការតស៊ូរំដោះជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៏ បុ៉លពត ក្រោមការដឹកនាំរបស់សម្តេចទាំងបី និងបានជូនពរដល់នាយ នាយរងពលអាវុធហត្ថ ទាំងអស់អោយមានសុខភាពល្អ ជ័យជំនះគ្រប់ភារកិច្ចក្នុងការការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ។
%e1%9e%9a%e1%9f%a1

%e1%9e%9a%e1%9f%a2

%e1%9e%9a%e1%9f%a3

%e1%9e%9a%e1%9f%a4
(អត្ថបទ ជុំ ស៊ីប៉ូ)