You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

កោះកុង៖ រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាប្រជុំលេខាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ឆ្នាំ១៩៧៩-២ធ្នូ ឆ្នាំ២០២២) ផែនការការពារពិធីបុណ្យសមុទ្រនាថ្ងៃខាងមុខ ការងារផ្សេងៗមួយចំនួនទៀតដោយមានសមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ មេបញ្ជារការក្រុង-ស្រុង។