សៀមរាបៈ នៅវេលាម៉ោង០៨ និង៣៩នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៦) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីលោកមេបញ្ជាការង នាយរងសេនាធិការ លោប្រធានមន្ទី អនុប្រធានមន្ទី ការិយាល័យ លោកមេបញ្ជការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក សា្នក់ការ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានប្រារព្ធពិធី ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយការប្រជុំកិច្ចការផែនការការពារថ្នាក់រដ្ឋមន្រ្តី កម្ពុជា វៀតណាម ឡាវ ថ្ងៃទី២២-២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងផែនការបូកសរុបលទ្ធផលការងារក្នុងពិធីបុណ្យអំុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកកន្លងមកផងដែរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានកោតសរសើរ ដល់មន្រ្តីកងរាជអាវុធហត្ថទាំងអស់ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការបង្កា បង្រ្កាប និង សង្រ្គោះ បានទាន់ពេលវេលា។
ជាពិសេស លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានដាក់បទវិន័យ និងសង្កត់ធ្ងន់ទៅលើន្រ្តីអាវុធហត្ថណាដែលមានការពាក់ពន្ធ័បទល្មើសផ្សេងៗ ដូចជាបទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀនជាដើម ត្រូវទទួលទោសទៅតាមផ្លូវច្បាប់ជាដាច់ខាត។
(អត្ថបទ ម៉ាន់ ដាវីត)