ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រជុំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២២ (ថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២២)។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឧត្តមសេនីយ៍ នាយសេនាធិការរង ឧត្តមសេនីយ៍ស្នងការ ស្នងការរង ស្នងការដ្ឋានទាំង៧ វរសេនីយ៍ នាយ នាយរងការិយាល័យពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូច កងអន្តរាគមន៍ និងភ្ជាប់ video conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ពាក់ព័ន្ធ។