ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទទទួលស្រាបៀគ្រុឌ ចំនួន៥០០កេស ដែលជាអំណោយរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ប្រគល់ជូនកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។