ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារជំនាញផែនប្រតិបត្តិការ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក-លោកស្រី មេបញ្ជាការរង ស្នងការ ស្នងការរង នាយការិយាល័យ វរអន្តរាគមន៍ និងមានភ្ជាប់ Video Conference គ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២២ ។