You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបិទវគ្គបំប៉នជំនាញទំនាក់ទំនងកិច្ចការសាធារណៈ

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបិទវគ្គបំប៉នជំនាញទំនាក់ទំនងកិច្ចការសាធារណៈ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារហ្វឹកហ្វឺនអប់រំបណ្តុះបណ្តាល បានអញ្ជើញបិទវគ្គបំប៉នជំនាញទំនាក់ទំនងកិច្ចការសាធារណៈ ដែលបានបំប៉នជំនាញអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ វត្តមានចូលរួមក្នុងពិធីបិទវគ្គមានលោកឧត្តមសេនីយ៍ ស្នងការស្តីទី វរសេនីយ៍ នាយ នាយរង ការិយាល័យ នាយផ្នែក និងអង្គភាពពាក់ព័ន្ធ ព្រមទាំងភ្ជាប់ Video Conference ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត។