កំពង់ចាមៈ នៅវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឡុង សុបឿន ហៅទូច មុខរបរមិនពិតប្រាកដ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្ទះជួលភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
០២. គីម សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកអង្គការចីរភាព រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ភ្នាក់ងារដដែល បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅបានដោយមានការសហការផ្តល់ដំណឹងដ៏ល្អរវាងប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថ ទើបអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន។
ភ្នាក់ងារ បានបញ្ជាក់អោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៤៥ក្រាម
០២. ទូរស័ព្ទ ចំនួន០២គ្រឿង
០៣. ប្រាក់រៀលចំនួន៤០ម៉ឺនរៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)