You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្ត

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្ត

កោះកុង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងបាននាំយកថវិកាចូលរួមក្នុងពិធីបុណ្យ៕