You are currently viewing ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣

ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងក្រុមការងារអមដំណើរ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត និងលោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ។