You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាតខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាតខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក

ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់លើបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងខេត្ត ដើម្បីធានាអោយបាន នូវសុវត្ថិភាព១០០ភាគរយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ជាក់ស្តែង នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ដីក្រហម ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការបង្ក្រាបករណីឆបោកចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។

នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. យិត ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក នៅភូមិភូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
០២. មូល យីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ

លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា ជនសង្ស័យទាំង០២នាក់ ដែលត្រូវឃាត់ខ្លួនខាងលើនេះ គឺជាប់ពាក់ព័ន្ធជាមួយករណីឆបោកម៉ូតូ១គ្រឿង ម៉ាកMSXសេរី២០១៥ពណ៌ខ្មៅ អត់ស្លាកលេខ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ដែលឃាត់ខ្លួនទៅតាមពាក្យបណ្តឹងជនរងគ្រោះ ដែលជាមិត្តភ័ក្ត្រ ជនសង្ស័យទាំង០២នាក់នោះ ដែលមានទីលំនៅជាមួយជនសង្ស័យខាងលើ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ម៉ូតូម៉ាកMSX ចំនួន០១គ្រឿង សេរី២០១៥ ពណ៌ខ្មៅ អត់ស្លាកលេខ
០២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៣. លុយខ្មែរ ចំនួន ២០.០០០៛(ពីរមីុនរៀល)។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
u1
(អត្ថបទៈ ម៉ាន់ ដាវីត)