ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យ ជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ និងវគ្គវិក្រឹតការថ្នាក់កងអនុសេនាធំ វរសេនាតូច មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ-ក្រុង-ស្រុក ស្តីពីព្រឹត្តិការណ៍សង្រ្គោះគ្រោះមហន្តរាយ, ប្រសិទ្ធភាពនៃការគ្រប់គ្រងកិច្ចប្រតិបត្តិការកងរាជអាវុធហត្ថក្នុងបរិបទនៃជំងឺកូវីដ១៩។