ពោធិ៍សាត់ៈ វេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០១៦ និងផ្សព្វផ្សាយសារជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ជំនួយការ សរុបចំនួន ១២០នាក់៕