You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ លី បានធ្វើពិធីបំពាក់ឋានន្តរសក្តិ ប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី បានធ្វើពិធីបំពាក់ឋានន្តរសក្តិ ប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីបំពាក់ឋានន្តរសក្តិ ប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និង ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំ ឆ្នាំ២០២២ ទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយសមាសភាពចូលរួម មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយទាហាន នាយទាហានរងចំណុះញ្ជាការដ្ឋាន។