You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា បើកចែកកាតាបជូនដល់សិក្ខាកាម ប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ទោ តាត ចន្ថា បើកចែកកាតាបជូនដល់សិក្ខាកាម ប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តតួនាទីភារកិច្ច

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថាន ងរាជអាវុធហត្ថ(កំបូល)  លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានចែកកាតាបជូនដល់សិក្ខាកាមទាំង២វគ្គ សិក្ខាកាមវគ្គវិក្រឹតការបញ្ជាការសេនាធិកា សិក្ខាកាមវគ្គវិក្រឹតការកងអនុសេនាធំ វរសេនាតូច មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ-ក្រុង-ស្រុក ដែលជាអំណោយរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ព្រឹកថ្ងៃដដែលនេះដែរ លោក ឧត្តមសេនីយ៍នាយកវិទ្យាស្ថាន បានដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ព្រមទាំងបានចុះត្រួតពិនិត្យការងារសាងសង់អគារទីចាត់ការថ្មី របស់វិទ្យាស្ថានផងដែរ។