You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទូ ឡាំ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទូ ឡាំ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

នៅក្រសួងសន្តិសុខសាធារណៈ ទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទូ ឡាំ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ បានទទួលមេដាយការពារសន្តិសុខជាតិ ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ផងដែរ។