កំពង់ឆ្នាំង៖ វេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ នៅចំណុចវាលសំណាប ស្ថិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៨កន្លែង ប្រវែង ៤០០ម៉ែត្រ, លូស្បៃមុងចំនួន ០៨មាត់លូ, រុះរើរបាំងសាច់អួនចំនួន ០៣កន្លែង ប្រវែង ៦០០ម៉ែត្រ, លូសាច់អួនចំនួន ១០មាត់, បង្គោលសរុប ៤២០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៥០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។