You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបងប្អូនអតីតយុទ្ធជនចំនួន២០គ្រួសារ មកទទួលអំណោយក្នុងថ្ងៃរំលឹកកំណើតកងយុទ្ធពលខេមរភូមិន្នលើកទី៦៣

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបងប្អូនអតីតយុទ្ធជនចំនួន២០គ្រួសារ មកទទួលអំណោយក្នុងថ្ងៃរំលឹកកំណើតកងយុទ្ធពលខេមរភូមិន្នលើកទី៦៣

កំពង់ស្ពឺៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបងប្អូនអតីតយុទ្ធជនចំនួន២០គ្រួសារ មកទទួលអំណោយក្នុងថ្ងៃរំលឹកកំណើតកងយុទ្ធពលខេមរភូមិន្នលើកទី៦៣ និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៦)ព្រឹកថ្ងៃទី១៨ វិច្ចិកា ឆ្នាំ២០១៦ នៅបញ្ជការកងរាជអាវុធ
ហត្ថខេត្តកំពង់ស្ពឺ ។

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៦)នេៈ ប្រព្រឹត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោប្រធានមន្ទី អនុប្រធានមន្ទី ការិយាល័យ លោកមេបញ្ជការមូលដ្ឋាន ក្រុង-ស្រុក សា្នក់ការ សរុប១៧០ នាក់ និងបានអញ្ជើញគ្រួសារអតីយុទ្ធជន២០គ្រួសារ។

លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអានសារជូនពរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហាន ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានមតិសំណេះសំណាលដោយលើកយកសារសំខាន់ៗ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តាំផ្ញើសួរសុខទុក្ខចំពោៈ នាយទាហាន នាយទាហានរង គ្រប់អង្គភាពនៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងចំពោៈបងប្អូនជាអតីយុទ្ធជនមកចូលរួមនោៈថា ដោយសារតែបងប្អូនជាអតីតយុទ្ធជននេៈហើយដែលបានបូជាសាច់ស្រស់ ឈាមស្រស់ បានធ្វើប្រទេសជាតិបានសុខសន្តិភាពមកដល់សព្វថ្ងៃ ។

ដោយមើលឃើញពីគុណបំណាច់ចំពោៈការងារការពារជាតិកន្លងមកទើបនៅថ្ងៃនេៈជាថ្ងៃនៃការរំលឹកកំណើតកងយុទ្ធពលខេមរភូមិន្ន ទើបបានអញ្ជើញបងប្អូនមកជួបជុំគ្នា និងបានផ្តល់នៅអំណោយជូនក្នុងបំណងបង្ហាញពីការដឹងគុណចំពោៈអតីតយុទ្ធទាំងអស់ដែរ ។

នៅចុងបញ្ចប់នៃការរំលឹកខួបនេៈលោកមេបញ្ជាការបានចែកនៅអំណោយសម្រាប់គ្រួសារអតីយុទ្ធជនមានមកពីកងរាជអាវុធហត្ថ និងយោធាចំនួន២០គ្រួសារ ដែលក្នុងមួយៗគ្រួសារទទួលបាន អង្ក១បាវ ប្រាក់៥០,០០០ រៀល មី១កេៈ ត្រីខ១០កំប៉ុង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ សារ៉ុង ដែលអង្គភាពត្រូវចំណាយចែកជូន ៣,៨៦០,០០០រៀល ៕
g1

g2

g3

g4

g5

g6

g7

g8

g9

g10