You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ហេង សម្បត្តិ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ហេង សម្បត្តិ

ខេត្តសៀមរាប៖ រសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក ហេង សម្បិត្ត នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានស្រុកជីក្រែង បានទទួលមរណៈភាព នៅម៉ោង០៥ និង ៥៨នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយរោគាពាធ ព្រមទាំងឧបត្ថមថវិការមួយចំនួនជូនគ្រួសារនៃសព នឹងរៀបចំដង្ហែរសពទៅបូជានៅវត្តសេរីមង្គល (ហៅវត្តថ្មី)  ។