ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃអង្គារ ទី១៣ ខែ ធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិការ ទិសដៅការងារខែធ្នូ ឆ្នាំ២០២២ និងប្រកាសផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណ័សរសើរ លិខិតសរសើរ ដល់យោធិនៃកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។