ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី អនុសេនីយ៍ឯក សេន សុផល នាយការិយាល័យផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលទើបនឹងសម្រាលកូន នៅគេហដ្ឋានភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង នាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន ៦០០,០០០ រៀលប្រគល់ជូនផងដែរ។