ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២១។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធ។