ត្បូងឃ្មុំ៖ ដោយមានការណែនាំពីសំណាក់ លោក ឧត្តមសេនីយ៌ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ២:៣០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក វ៉ាត សំណាង មេបញ្ជាការរងស្រុក សហការជាមួយរដ្ឋបាលព្រៃឈើស្រុកមេមត់ បានឃាត់រថយន្តសាំយ៉ុងពណ័លឿង ស្លាកលេខ ភ្នំពេញ2E 2374 ដឹកឈើក្ដារ និង គ្រឿងប្រភេទលេខ២សរុបចំនួន ២,០៣៥ម៉ែត្រគូប នៅចំណុចផ្លូវជាតិលេខ៧ ភូមិផ្សារដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នរក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីជំនាញអនុវត្តភារកិច្ចបន្ត។