បាត់ដំបង៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំប លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែវិច្ឆិកា ទិសដៅបន្ដខែធ្នូ និងបំពាក់ឋានន្ដរសក្ដិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនយោធិននៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដោយមានអញ្ជើញចូលរួម មេបញ្ជាការរង នាយសេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ នាយការិយាល័យបុគ្គលិក និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ផងដែរ។