ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារជំនាញកសាងកម្លាំង និងជំនាញការងារភស្តុភារ ដើម្បីពិនិត្យពិភាក្សារៀបចំគ្រូពេទ្យជំនាញ ដោយមានការចូលរួមពីលោកស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ នាយ នាយរងការិយាល័យ នាយកសាលាភ្នំជុំរីករាយ និងលោកមេបញ្ជាការអនុសេនាធំពេទ្យ។