សៀមរាប៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានធ្វើការជុំផ្សព្វផ្សាយប្រគល់-ទទួល ផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ព្រឹត្តិការណ៍រំលឹកគុណអង្គរ (ព្រឹត្តិការណ៍រាត្រីចងចាំ) លើកទី៣ ឆ្នាំ២០២២ នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប (ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២, ព្រះរាជពិធីសម្ពោធ មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋាន កងរាចអាវុធហត្ថក្រុង/ស្រុក ។