ត្បូងឃ្មុំ៖ រសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសមុខតំណែង និងបំពាក់ថានន្តរសក្តិ ជូនលិខិតសរសើរ ប័ណ្ណសរសើរដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ នាយរង និង ពលអាវុធហត្ថជាច្រើនរូបទៀត។