កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៥ និង ១៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដូចខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវខ្សែទី៦ ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពតចាត់ការតាមនីតិវិធី។