បាត់ដំបង៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំប្រតិភូអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ចំនួន ៣៨, ៨០៤,០០០រៀល ជូនដល់ក្រុមគ្រួសារ នៃសពលោក អនុសេនីយ៍ត្រី នី កុសល អត្ដលេខ១៩៦ ៩០១ មុខងារ នាយរងការិយាល័យ អប់រំផ្សព្វផ្សាយ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួលមរណៈភាព នៅថ្ងៃអង្គារ ខែកត្ដិក ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥៥នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគរោគាពាធ នៅគេហដ្ឋានស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។