ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញបើកវគ្គបំប៉នជំនាញផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន តាមរយៈប្រព័ន្ធ Zoom ដោយមានការចូលរួមពីសំណាក់ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ ចំណុះមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត វគ្គបំប៉ននេះគឺគិតចាប់ពីព្រឹកថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។