You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀចំពិធី អបអរសាទរខួបអនុស្សាវរីយ៏ លើកទី៦៣ ទិវាកំណើត នៃកងយោធពលខេមរភូមិន្

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀចំពិធី អបអរសាទរខួបអនុស្សាវរីយ៏ លើកទី៦៣ ទិវាកំណើត នៃកងយោធពលខេមរភូមិន្

ក្រចេះៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀចំពិធី អបអរសាទរខួបអនុស្សាវរីយ៏ លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិទី៦៣ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងពលអាវុធហត្ថទាំងអស់សរុបចំនូន៩២នាក់។

បន្ទប់មក លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បង្ហាញស្ដីពីបុណ្យខួបអនុស្សាវរីយ៏ទី៦៣ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយខ្លឹមសារ និងមានអត្ថន័យដ៏ជ្រាលជ្រៅ ដូច្នេះយើងខ្ញុំជាតំណាង មន្ត្រីរាជការ ទាំងអស់យក់ឃើញថា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញ្ញាណយ៉ាងឧត្ដុង្គឧត្ដម ក្លៀវក្លាបំផុត ក្នុងបុព្វហេតុ នៃព្រះរាជបូជនីយ៍កិច្ច ដើម្បីទាមទារឯករាជ្យជាតិ ពីអាណានិគមនិយមបារាំងមកវិញ និងបានធ្វើពលីកម្មក្នុងការបង្រួបបង្រួមជាតិកម្ពុជា ក្រោយពីភ្លើងសង្គ្រាមក្នុងស្រុកបានឆបឆេះអស់រយៈពេលជាងពីរទសវត្សកន្លងមក ។

បើទោះបីពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និឯកភាពជាតិខ្មែរ ព្រះអង្គបានយាងចូលទីវង្គត់ហើយក៏ពិតមែន ប៉ុន្តែព្រះរាជកាយវិការប្រកបដោយព្រះឧត្ដមគតិជាតិ ដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លារបស់ព្រះអង្គ កូន ចៅ ចៅទួត យើងខ្ញុំជាកងរាជអាវុធហត្ថទាំងអស់ សូមដង្ហែតាមលំអានគំរូវីរភាព និងសូមប្ដេជ្ញាយកអស់កម្លាំងថាមពលទាំងឡាយ ដើម្បីការពារនូវខឿនឯករាជ្យជាតិ បូរណភាពទឹកដី វប្បធម៌
អរិយធម៌ជាតិ សិទ្ធិសេរីភាព កេរ្តិ៍ដំណែល ដូនតា និងអ្វីៗដែលជាប្រលឹងជាតិឲ្យបានគង់វង់ស្ថិតស្ថេរ និងមានការអភិវឌ្ឍន៍រីកចំរើនស្របតាមសង្គមប្រជាធិបតេយ្យពិតប្រាកដ ។
មន្ទាប់មក ឯកឧត្តម មេបញ្ជាការបាននាំយកនូវអំណោយ ជាអាវរងារចំនួន២០២ អាវ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដែលគិតគូរដល់សុខទទុក្ខ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្រម់ពេលវេលា ។
%e1%9e%9c%e1%9f%a1

%e1%9e%9c%e1%9f%a3

%e1%9e%9c%e1%9f%a4

%e1%9e%9c%e1%9f%a5

%e1%9e%9c%e1%9f%a6

%e1%9e%9c%e1%9f%a7

%e1%9e%9c%e1%9f%a8

%e1%9e%9c%e1%9f%a9