តាកែវ៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ២,២២៨,០០០រៀល ប្រគល់ជូន លោក អនុសេនីយ៍ទោ ជិន វណ្ណៈ នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក កោះអណ្តែត ដែលបានគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ ស្ថិតនៅភូមិព្រៃមេលេងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ២,០០០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ឯក ឡា សាប់អ៊ី នាយការិយាល័យគោលនយោបាយ មន្ទីរកសាងកម្លាំង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដោយបានដាច់សសៃជង្គង់ខាងស្ដាំកន្លងទៅ នឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។