ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធ ខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទនៅចំណុចភូមិកំពង់ថ្កោល ឃុំអន្សាបំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្រ្កាបបានរបាំងសាច់អួន ៥ខ្សែប្រវែង ១២០០ម៉ែត្រ, បរ ៥គ្រឿង, បង្គោលចំរ៉ឹង ១១០ដើម, លែងកូនចម្រុះ ២០គីឡូក្រាមចូលបឹងទន្លេសាបវិញ (ម្ចាស់គេចខ្លួនបាត់) បច្ចុប្បន្នវត្ថុតាងកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។