You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គបំប៉នជំនាញរដ្ឋបាល ឆ្នាំ២០២២!

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គបំប៉នជំនាញរដ្ឋបាល ឆ្នាំ២០២២!

ភ្នំពេញ៖ ដោយទទួលការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំហ្វឹកហ្វឺនបណ្ដុះបណ្ដាល បានអញ្ជើញបើកវគ្គបំប៉នជំនាញរដ្ឋបាលឆ្នាំ២០២២ និងឧទ្ទេសនាមដោយ លោក ឧត្តមសេនីយ៍ត្រី ប៊ុន ស្រុង នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជូនដល់នាយរង ខុទ្ទកាល័យ ជំនាញរដ្ឋបាល ការិយាល័យ អង្គភាពចំណុះស្នងការទាំង៧  និងតាមបណ្តាបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ខេត្ត តាមរយៈ Video Conference វគ្គនេះរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២។