You are currently viewing អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

ដោយមានការណែនាំពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោក អនុសេនីយ៍ទោ ដេត សីហា សមាជិកវរអន្តរាគមន៍ ដែលមានប្រពន្ធទើបសម្រាលកូន នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ត កំពង់ចាម។

អំណោយដែលក្រុមការងារបានប្រគល់ជូនមានត្រីខ មី ភេសជ្ជៈ ទឹកបរិសុទ្ធ សម្ភារ ចាំបាច់ត្រៀមទុកសម្រាប់ទារករួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារផងដែរ៕