You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុករំដួល

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុករំដួល

ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ  ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុករំដួល លោក ហែម ស៊ីណា  អភិបាលនៃគណៈអភិបាលស្រុករំដួល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង លោក វរសេនីយ៍ត្រី វ៉ន សុខា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួល ជំនួសលោក វរសេនីយ៍ត្រី  ឌុយ ស៊ីចាន់ ដែលត្រូវទទួលបានមុខតំណែងថ្មី។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរទាំង០៧ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៧ លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការវរសេនាតូចលេខ៦១១នគរបាលការពារព្រំដែន លោកមេឃុំទាំង ១០ឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ប៉ុស្តិ៍ និងលោក លោកស្រីតំណាងអង្គភាព ស្ថាប័ននានាជាច្រើនរូបផងដែរ។