ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន តាមរយៈប្រព័ន្ធ Zoom ដោយមានការចូលរួមពីសំណាក ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ចំណុះមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត៕