ភ្នំពេញ៖ ដោយទទួលការអញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំហ្វឹកហ្វឺនបណ្ដុះបណ្ដាល បានអញ្ជើញបិទវគ្គបំប៉នជំនាញរដ្ឋបាលដែលបានធ្វើការសិក្សារយៈពេលពីរថ្ងៃ ដែលផ្តោតលើ លិខិតរដ្ឋបាល លិខិតឯកជន លិខិតបទដ្ឋានគតិយុត្តចាប់ពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២ ឧទ្ទេសនាមដោយ លោក ឧត្តមសេនីយ៍ត្រី ប៊ុន ស្រុង នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដោយមានការចូលរួមនាយរង ខុទ្ទកាល័យ ជំនាញរដ្ឋបាល ការិយាល័យ អង្គភាព ចំណុះស្នងការទាំង៧ និងតាមបណ្តាបញ្ជាកាដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត តាមរយៈ Video Conference ។