កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងបានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤ និង ១០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជុំគីរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានចាត់ការតាមនីតិវិធី។