បាត់ដំបង៖ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំប លោក ឧត្ដមសេនីយ៍ទោ សូវ ពុទ្ធា នាយសេនាធិការរង កងរាជអាវុហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំក្រុមការងារត្រួតពិនិត្យ-ផ្ទៀងផ្ទាត់លើការងារជំនាញ ដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង និងនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ជុំរីករាយ)។
ដោយមានអញ្ជើញចូលរួម លោក ឧត្ដសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង លោក ឧត្ដសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ជុំរីករាយ) មេបញ្ជាការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក និងក្រុមការងារត្រួតពិនិត្យ-ផ្ទៀងផ្ទាត់ដែលមានការពាក់ព័ន្ធ។