You are currently viewing ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជា ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុច ភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។