ក្រចេះ៖ វេលាម៉ោង១៧ និង ៤៧នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកសំបូរ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស្រី ស៊ីនា ប្រធានស្នាក់ការសន្តិសុខ៧១០ សហការជាមួយកម្លាំងបរិស្ថានដែនជំរកសំបូរ បង្រ្កាបបទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយបានរកឈើសន្ធិប្រភេទឈើសុក្រមចំនួន ៣៨ដុំ ស្មើនិង១,១៤០០ម៉ែត្រគីម។
បច្ចុប្បន្នវត្ថុតាងខាងលើបានយករក្សាទុក នៅស្នាក់ការបរិស្ថានដែនជំរកសំបូរ ដើម្បីចាត់តាមនីវិធី។